khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមស្ដាប់អំពីតម្រូវការជាក់ស្តែង កង្វល់ បញ្ហាប្រឈមផ្សេងៗ
     
    ចែករំលែក ៖

    នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ពេលព្រឹក នៅឃុំផ្គាំ និងពេលរសៀល ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួកបន្ទុកប្រធានរដ្ឋបាលព្រៃឈើ និងជាអនុប្រធានក្រុមកាងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុក លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក និងមន្ទីរ ការិយាល័យជំនាញ បានអញ្ជើញចូលរួមស្ដាប់អំពីតម្រូវការជាក់ស្តែង កង្វល់ បញ្ហាប្រឈមផ្សេងៗ នៅក្នុងទីតាំងមូលដ្ឋានឃុំទាំងពីរឃុំខាងលើរបស់ប្រជាពលរដ្ឋ។ នាឱកាសនោះក្រុមការងារ និងមន្រ្តីជំនាញ បានឆ្លើយតបដោះស្រាយ និងបញ្ជូនមន្រ្តីជំនាញចុះពិនិត្យជាក់ស្ដែង។ ដោយឡែក ចំពោះបញ្ហាប្រឈមខ្លះទៀត ក្រុមការងារនឹង ធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រម ដើម្បីសុំមតិណែនាំ បន្តពិនិត្យដោះស្រាយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ